
សូមជួយស៊ែរផងបងប្អូន!
ចោរលួចកាច់សោរកម៉ូតូម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកភ្នំពេញ1AD-0877 យកទៅបាត់កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ម៉ោងប្រហែល៩យប់ នៅតាមបណ្តោយផ្លូវលេខ២២១ក្បែរសាលាសង្កាត់ផ្សារដេប៉ូ២ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
សកម្មភាពចោរកម្មនេះបានធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿចិត្តទៅលើសមត្ថកិច្ចមូលដ្ឋានដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ហើយជាពិសេសនោះគឺផ្ទុយស្រឡះពីគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដូច្នេះប្រជាពលរដ្ឋក៏សូមពរដល់លោកមេប៉ុស្តិ៍ផ្សារដេប៉ូ២ ជួយបង្កើនការចុះល្បាតនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពជាងនេះផង ដើម្បីឲ្យប្រជាពលរដ្ឋគាត់មានទំនុកចិត្តទៅលើសមត្ថកិច្ចមូលដ្ឋាន កុំចាំតែប្រជាពលរដ្ឋមានបញ្ហាដាក់ពាក្យប្តឹងទៅថ្នាក់លើទើបនាំគ្នាដុតដៃដុតជើងចេញល្បាតឲ្យថ្នាក់លើដឹងនោះទេ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់