
សារព័ត៌មានអង្គរបុរី Ang kor Borey press សូមគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់កម្ពុជាទៅថ្ងៃអនាគត
ថ្ងៃទី3 ខែធ្នូ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ របស់អង្គភាពព័ត៌មានអង្គរបុរី មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្រ្តីកម្ពុជា។
ព័ត៌មានអង្គរបុរី សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីសម្រាប់បន្តវេនដឹកនាំកម្ពុជានៅថ្ងៃអនាគត។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាមន្រ្តីវ័យក្មេង ដែលដ៏មានប្រជាប្រិយភាព ប្រកបដោយសមត្ថភាព ចំណេះដឹង បទពិសោធន៍ គុណធម៍ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ។
ក្នុងអង្គភាពទាំងមូលរបស់សារព័ត៌មានអង្គរបុរី Ang kor Borey press និងគេហះទំព័រអង្គបុរី Hot News មានជំនឿចិត្តខ្ពស់ចំពោះឯកឧត្តមបណ្ឌិតដែលជាកុលបុត្រខ្មែរស្នេហាជាតិដ៏ឆ្នើម សាកសមជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាថ្ងៃអនាគត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្ទាប់ពី សម្តេចតេជោ អោយកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង