កូវីដ-១៩ក្រសួងសុខាភិបាលអំពាវនាវរៀបចំពិធីភ្ជាប់ពាក្យ មង្គលការ ឬបុណ្យទាន ចៀសវាងឆ្លងរាលដាលកូវីដ-១៩
ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគួរតែរៀបចំពិធីភ្ជាប់ពាក្យ ពិធីមង្គលការ ឬបុណ្យទានផ្សេងៗ ក្នុងទំហំឱ្យតូចល្មម ដើម្បីចៀសវាងនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសប្រភេទថ្មីអូមីក្រុង។ ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីមានការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងកើនឡើងដល់លើស ២០០ ករណី ស្មើនឹង ៣ ខ្ទង់ក្នុង១ថ្ងៃ។
នៅក្នុងសេចក្តីណែនាំក្រើនរំលឹកបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង របស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈនេះ បានណែនាំឱ្យកាត់បន្ថយ ជាអតិប្បរមានូវការជួបជុំគ្នាដើម្បីទទួលទានអាហាររួមគ្នាបង្កឱ្យមានការជួបជុំទ្រង់ទ្រាយធំពេកដូចជា ពិធីភ្ជាប់ពាក្យ ពិធីមង្គលការ ឬពិធីបុណ្យទានអ្វីមួយ ពោលគឺត្រូវមានការកំណត់ទំហំនៃពិធីឱ្យតូចៗល្មមៗបានហើយ និងត្រូវតែមានការអនុវត្តន៍វិធានការសុខាភិបាលត្រឹមត្រូវដូចជាពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងជាចាំបាច់។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងនោះថា យើងត្រូវតែអត់ធ្មត់បន្ថែមទៀត ខណៈយើងកំពុងតែរៀនរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នខ្ពស់នៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញនៅពេលនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងដឹងបានថា អូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ដោយនៅក្នុងប្រទេសកម្ពុជា ការអនុវត្តវិធានការ “៣ការពារ និង៣កុំ” បូកនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ហើយនៅតែជាកិច្ចការការពារដ៏រឹងមាំបំផុតរបស់យើង ប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងអូមីក្រុង និងការពារជនដែលងាយរងគ្រោះ ប្រសិនបើយើងទាំងអស់គ្នា អនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការខាងលើនេះ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ “រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩” ចូលទៅក្នុងសហគមន៍យើង៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង