
![]()
![]()
![]()
![]()
(ខេត្តព្រះសីហនុ)៖ ២៨.០៣.២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាថ្មីម្តងទៀត ចុះពិនិត្យរូបសំណាក ព្រះថោងនាងនាគ រចនាបទស្ថាបត្យកម្មដោយស្នាដៃកូនខ្មែរ ដែលនឹងត្រូវតម្លើងនៅរង្វង់មូលមហាវិថីជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំនិងជម្រុញដល់ក្រុមជាងដែលទទួលការតម្លើងឱ្យរៀបចំលើកដាក់គង់លើបល្ល័ង នៅរង្វង់មូល ព្រះថោងនាងនាគ ឱ្យបានលឿន និងរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីយ៍ខែ្មរនាពេលខាងមុខ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុបានទស្សនា។
សុំបញ្ជាក់ថា រូបសំណាក ព្រះថោងនាងនាគ នេះ មានកម្ពស់២១ម៉ែត្រ នឹងរៀបចំតម្លើង បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ តាមទម្រង់និទាន ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់