Thu. Nov 21st, 2024

លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ ប្រ​ធា​ន នាយកដ្ឋាន​វិទ្យុទាក់ទង​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រកាសផ្តល់ ៤០ម៉ឺនរៀល ជារង្វាន់លើកទឹកចិត្ត

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទងនគរបាលជាតិ ។

ប្រធាននាយកដ្ឋានវិទ្យុទាក់ទង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) ជូនដល់បងប្អូនប្រជាពលរដ្ឋរូបណា ដែលប្រទះឃើញជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទង (ID អាយឌី) នគរបាលជាតិ ហើយរាយការណ៍ពីជននោះរហូតដល់ឃាត់ខ្លួនបាន។ នេះបើយោងតាមតាមគណនីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ព្រឹកមិញនេះ។

 

You may have missed