លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
19/11/23
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
តើនរណាមិននិយាយថា មេគយខេត្តព្រះសីហនុត្រូវបានជាងគេ? ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិភាព។ដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោកសំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុកំពុងកាក់កបជាចំហ ហើយក៏ជាប្រភពចំណូលហិរញ្ញ វត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មាននរណាសួរនាំរឿងលោកសំ សុវណ្ណារិទ្ធនោះ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬអំពើពុករលួយជាច្រើនក៏ដោយ។
ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោកសំ សុវណ្ណារិទ្ធ ក៏ដូច ជាលោកណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នាដូចអណ្ដាតនិងធ្មេញ។ មិនចាំបាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច។រីឯបញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទ បានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេចវេសពីការទាមទារ ដោយប្រការណាមួយរបស់អស់ លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ។ មាន ន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាង នោះ ។ ថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយ ទាំងលោកណុប សំអាន ក៏ដូចជាលោកសំ សុវណ្ណារិទ្ធ។
ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរផង មិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំងនោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើ ប្រាស់ទៀតផង។ ប្រភពខ្សឹបថាក្រៅពីទំនិញបង់ពន្ធមិនគ្រប់ឬទំនិញដែលជិតផុតការបរិច្ឆេទប្រើប្រាស់នោះ ក៏នៅមានទំនិញបង្កកជាប្រភេទសាច់ ដែលគេដឹកតាមទូកុងតឺន័រចូលមកថែមទៀតផង។ ទំនិញសាច់បង្កកនេះកំពុងប្រឈមនឹងហានិភ័យខ្លាំងណាស់សម្រាប់ប្រជា ពលរដ្ឋខ្មែរអ្នកក្រីក្រដែលទទួលទានសាច់ទាំងមានតម្លៃថោក ព្រោះតែគ្មានលទ្ធភាពទំនិញសាច់ក្នុងស្រុក។ មន្ត្រីគយនៅកំពង់ផែក្រុងព្រះសីហនុក៏ដូចជាថែទំនប់រលកមិនដែលខ្វល់ចំពោះការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ទៅ លើទំនិញនាំចូលទាំងនោះឡើយ។
មន្ត្រីស្ថាប័នផ្សេងៗដែលប្រចាំការ នៅច្រកកំពុងផែខេត្តព្រះសីហនុ និយាយថា មានតែស្ថាប័នគយមួយប៉ុណ្ណោះដែលពួកឈ្មួញអ្នករកស៊ីដឹកទំនិញឆ្លងដែនទាំងឡាយខ្លាចញញើត។ គេខ្សឹបថា សមត្ថកិច្ចស្ថាប័នដទៃ ដែលនៅក្នុងច្រកតែមួយគឺឈ្មួញឲ្យតែកាហ្វេគុយទាវបន្តិច បន្តួចប៉ុណ្ណោះ។ប៉ុន្តែបើសម្រាប់គយវិញគឺគ្រប់ទឹកតែម្ដងជាពិសេសលោកសំ សុវណ្ណារិទ្ធ ដែលមិនសូវចូលធ្វើការក៏ពិតមែនប៉ុន្តែពួកឈ្មួញគ្រាន់តែឮឈ្មោះគឺញាក់សាច់ទៅហើយ។ និយាយរួម គយនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុទាំងលោកសំ សុវណ្ណារិទ្ធ និងលោកណុប
សំអានគ្រាន់តែឈ្មួញឮឈ្មោះក៏ញាក់សាច់ទៅហើយ៕
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប