ពិតជាថ្លើមធំមែន ហ៊ានបើករម៉កទៅលួចដឹកស្រូវនិងសាំងប្រជាពលរដ្ឋទាំងកណ្ដាលថ្ងៃផ្អើលពេញភូមិ
(ខេត្តតាកែវ) : ជនសង្ស័យថ្លើមធំម្នាក់ ដែលគេស្គាល់ឈ្មោះ មឿន គៀន វ័យ២០ជាងរស់នៅភូមិតាឌូរ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានបើករម៉កទៅលួចដឹកស្រូវនិងសាំងប្រជាពលរដ្ឋដល់ឃុំស្រែរនោង ស្រុកត្រាំកក់ខេត្តតាកែវ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤ះ០០ ល្ងាចថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២៣ ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋកែងនឹងវត្តឈើទាលស្ថិតនៅក្នុងសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវ
យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មានយើងថា ដំបូងគេឃើញជនសង្ស័ខាងលើបើករម៉កទៅឈប់មុខផ្ទះជនរងគ្រោះទី១ ឈ្មោះ ឃឹម សាង រស់នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោងស្រុកត្រាំកក់ ខេត្តតាកែវ បានលើកស្រូវចំនួន៤ការ៉ុងដាក់លើរម៉ករួចបើកចេញយ៉ាងរំភើយ លុះមកដល់មុខផ្ទះជនរងគ្រោះទី២ ឈ្មោះ ធួន រ៉ា រស់នៅភូមិត្រពាំងត្រលាប ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានលើកសាំង១ពីដុង(៣០លីត្រ)ដាក់លើរម៉ករួចបើកចេញ ភ្លាមៗត្រូវបានម្ចាស់សាំង ស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋជិតខាង បើកម៉ូតូជួយដេញតាមរហូតមកដល់ចំណុចកែងវត្តឈើទាល ជនសង្ស័យបើករម៉កចូលចតផ្ទះមួយកន្លែង រួចទាញកាំបិតកង៉ុកក្រវីក្រវាត់រកកាប់អ្នកដេញ ភ្លាមនៅនោះដែរកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់រការក្រៅសហការជាមួយកម្លាំងសមត្ថកិច្ចក្រុងដូនកែវ ព័ទ្ធចាប់ តែមិនហ៊ានចូលគៀក ដោយជនសង្ស័យមានកាំបិត្តនៅដៃ ដោយឃើញកម្លាំងសមត្ថកិច្ចមកច្រើន ជនសង្ស័យបានព្យាយាមរត់គេចតាមផ្លូវក្រោយទាំងកាំបិតនៅដៃបាត់ស្រម៉ោល បន្សល់ទុកនៅរម៉ក១គ្រឿងក្បាលសុីរ៉ុសគ្មានស្លាកលេខ ស្រូវ៤ការ៉ុងនិង១កាននៅលើរម៉ក។
ក្រោយកើតហេតុ សមត្ថកិច្ចក្រុងនិងប៉ុស្តិ៍សង្ការការក្រៅ បានទំនាក់ទំនងទៅលោកនាយប៉ុស្តិ៍ឃុំស្រែរនោងមក ដើម្បីធ្វើកំណត់ហេតុប្រគល់វត្ថុតាងជូនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
…
More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់