
បុរសជើងខ្លាំង ទាញកាំបិតដេញកាប់មនុស្សមិនបានកាន់ម៉ូតូខ្ទេចរួចគាស់កែបម៉ូតូយកកាបូបលុយនិងឯកសារមួយចំនួន
(ភ្នំពេញ) : កម្មកររោងចក្រ២នាក់ត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតង៉ុកជំពាមកៅស៊ូ ដាវ បានដេញកាប់ជនរងគ្រោះទាំង២នាក់រត់កាត់ស្រែបែកទឹកខណះដែលជនរងគ្រោះទាំងកំពង់រកត្រីដើម្បីធ្វើម្ហូបក្រោយពីចេញពីរោងចក្រ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាល្ងាចម៉ោង៤ជាងទី១៤ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅកណ្ដាលវាលស្រែភូមិក្រាំងស្វាយ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
តាមប្រភពពីជនរងគ្រោះទាំង២នាក់បានប្រាប់អង្គភាពសារព័ត៌មានយើងថា នៅល្ងាចខែឆ្នាំខាងលើ ជនរងគ្រោះទាំង២បានចេញពីធ្វើការរោងចក្រនៅម៉ោង៤រួចក៍គ្នាទៅរកត្រីដូចសប់មួយដងនៅវាលស្រែខាងក្រោយភូមិ ខណះដែលកំពង់អូសត្រីស្រាប់តែលេចមុខមនុស្សមួយក្រុមប្រដាប់ដោយកាំបិតង៉ុកជំពាមកៅស៊ូនិងសាវ រត់មកសំដៅជនរងគ្រោះហើយស្រែកថាអែងឈប់ៗ អែងរត់អោយរួចបើមិនរួអាញ់អែងអោយងាប់ ភ្លាមៗនោះជនរងគ្រោះក៍បានរត់យកតែមួយរួចខ្លួនសិន រហូតដល់ផ្ទះជួល ហើយក៍បបួលមិត្តភក្រទៅបាន២នាក់ទៀតសរុប៤នាក់ ទៅម្ដងទៀតដើម្បីយកម៉ូតូនិងសម្ភារះរកត្រី ខណះទៅដល់ ឃើញក្រុងជនសង្ស័យប្រដាប់ដោយអាវុតក្រប់ដៃដេញកាប់ទៀត ក៍រត់មកផ្ទះម្ដងទៀត ក៍ផ្អើលដល់ប្រជាពលរដ្ឋជិតខាងមកសួរនាំ ហើយក៍ប្រាប់ពួកគាត់តាមដំណើរឿង និងអោយជនរងគ្រោះហៅប្រជាការពារជូនទៅយកម៉ូតូនិងបានរាយការណ៍ជូនកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ព្រែកកំពឺស ពេលទៅដល់ចំណុចកើតហេតុ ក៍ឃើញជនសង្ស័យឈរជុំវិញម៉ូតូមានកាំបិត ជំពាមកៅស៊ូ និងដាវដដែល ចំពោះជនសង្ស័យត្រូវបានគេស្គាល់ថា ទី១ ឈ្មោះ នឿន សុចន្ធី(ហៅ ពៅ) ទី២ឈ្មោះ ឡូត និងទី៣ ឈ្មោះ ម៉ុង។
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម