នគរបាលខណ្ឌទួលគោកបានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង)
(ភ្នំពេញ ) : កាលពីថ្ងៃទី ០១ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ១៤.០០ នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង) នៅចំណុចផ្លូវលេខ២៦១ កែងផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ គឹម ប្រុសពៅ ហៅពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៥E0 ផ្លូវលេខ១៤៦ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (មានសារធាតុញៀន)
+វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-0329 (មធ្យោយបាយធ្វើសកម្មភាព)
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក redmi ពណ៌ប្រផេះ(ចាប់យកពីជនសង្ស័យ)បានប្រគល់ជូនជនរងគ្រោះវិញ។
ជនរងគ្រោះឈ្មោះ Seah Kuan wai Maverick ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិសិង្ហបុរី មុខរបរ ពាណិជ្ជករ ស្នាក់នៅបច្ចុប្បន្នអគារ Fairfield by Marriott Phnom Penh ផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។ 
More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់