Thu. Nov 21st, 2024

អុញនោះ​បែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ​ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ

អុញនោះ​បែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ​ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ? (ខេត្តកំពង់ចាម) ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវ ជាតិលេខ6Aចំណុចថ្នល់កែងបានប្រាប់ថា សព្វថ្ងៃនេះ ប្រធាន ជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់ នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ មិនរំខានសមត្ថកិច្ច ពាក់ព័ន្ធណាបន្តិចឡើយ នេះបើតាមការឱ្យដឹងពីក្រុមឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជា កសិកម្មឆ្លងកាត់ផ្លូវជាតិលេខ6Aទៅខេត្តកំពង់ចាមបានឲ្យដឹង។

ក្រុមឈ្មួញដដែលបន្តទៀតថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ6Aចំណុចថ្នល់កែងស្រុកបាធាយ នោះផងដែរ ។
ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ ក៏នៅតែចៀសមិនផុតពី បង់លុយឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ។

ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់កែងស្រុកបាធាយនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់ ជៀសវាងការរិះគន់កាន់តែខ្លាំង ៕

You may have missed