Thu. Nov 21st, 2024

លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្រ្តីក្រោមឱវាទរដ្ឋបាលខណ្ឌ ចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋអាជីវករ ដែលប្រកបមុខរបបនៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះមាន ផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់

នៅព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្រ្តីក្រោមឱវាទរដ្ឋបាលខណ្ឌ ចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋអាជីវករ ដែលប្រកបមុខរបបនៅតាមបណ្តាផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះមាន ផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់ ដើម្បីចង់ដឹងសុខទុក្ខ ក៏ដូចជាការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនអាជីវករក្នុងផ្សារ ក្នុងនោះលោក អភិបាលខណ្ឌ សូមថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ដែលបានទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ និងសូមជូនពរដល់បងប្អូនអាជីវករទាំងអស់គ្នាអោយរកស៊ីលក់ដូរអោយមានភ្ញៀវចូលទិញកាន់តែច្រើន និងមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយ៉ឺនយូរ និងជួបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារបានសម្តែងនៅការសប្បាយរីករាយជាខ្លាំង នៅពេលដែលបានឃើញលោក អភិបាលខណ្ឌ បានចុះសួរសុខទុក្ខគាត់បែបនេះ។

You may have missed