
ព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
តាមប្រកាសលេខ១១៣៥ប្រក ស្តីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក លី វ៉ាន់ដា ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់លោក លី វ៉ាន់ដា អភិបាលរងក្រុងកោះរ៉ុងថ្មី ត្រូវខិតខំបំពេញការងារ តាមភារកិច្ច ដោយការប្តេជ្ញាចិត្ត សហការសាមគ្គីផ្ទៃក្នុងជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានល្អ ខិតខំរួមគ្នា បង្កើតនូវសមិទ្ធផលជាច្រើននៅតំបន់កោះរ៉ុងឱ្យទទួលបានផ្លែផ្កាជាវិជ្ជមាន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឯកសារ និងផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសារទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឱ្យបានគ្រប់គ្នា ពិសេសការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣ និងទី៤ឱ្យបានគ្រប់ដូស ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់