ខេត្តក្រចេះ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចបង្គោលគីឡូ ៤១៨ ភូមិអូកណ្តៀរក្រោម ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ រវាងរថយន្ត mazda និង គោយន្តកន្ត្រៃ។
បើតាមសម្តីអ្នកភូមិនៅកន្លែងឃើញហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គេឃើញមានរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ AW 4189 ម៉ាក mazda បានបើកបរចេញមកពីខេត្តក្រចេះ ទៅខាងរតនគីរី។ លុះមកដល់កន្លែងកើតហេតុក៏មានគោយន្តកន្រៃមួយគ្រឿង បើកបរបញ្រ្ចាស់ទិសគ្នា គាប់ជួនពេលនោះ ក៏មានគោយន្តមួយគ្រឿងទៀត បានបើកឡើងលើផ្លូវជាតិផងនោះដែរ ទើបគោយន្តដែលបើកបរពីជើង ទៅត្បូង បញ្ច្រាសទិសគ្នានឹងរថយន្តនោះ ក៏បានបើកគេច រួចក៏ជ្រុលទៅបុកនឹងរថយន្តចំពីមុខយ៉ាងពេញទំហឹង ធ្វើអោយរ៉េចង្កូធ្លាក់ពីលើផ្លូវចូលទៅក្នុងប្រឡាយទឹក ខូចខាតយ៉ាងខ្លាំង ទាំងរថយន្ត និង គោយន្តតែម្តង តែសំណាងល្អ មិនមានរងរបួសដល់អ្នកណាម្នាក់ឡើយ ។
ភ្លាមៗនោះ ម្ចាស់គោយន្តកន្រ្តៃ ដោយមើលឃើញសភាពការជាក់ស្តែងមិនស្រួលក៏បានដាក់មេព្រូចចោលគោយន្តបាត់ស្រមោលតែម្តងទៅ !
ម្ចាស់រថយន្ត mazda ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងដែរថា គាត់មានគ្នាចំនួនពីរនាក់ ហើយរថយន្តរបស់គាត់បើកបរចេញមកពីខេត្តក្រចេះ ក្នុងគោលបំណងឆ្ពោះទៅខេត្តរតនគីរី តែជាអកុសលមិនល្អក៏បានមកជួប និងហេតុការណ៍អាក្រក់នេះតែម្តងទៅ។ ហើយរថយន្តនេះ គឺជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់នោះទេ មិនមែនជារបស់លោកផ្ទាល់នោះឡើយ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង