ថ្ងៃពុធ ២កេីត ខែកត្តិត ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៦
ខេត្តកណ្ដាល៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ អញ្ជើញចូលរួម ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងក្លាយ នៅចំណុចភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ។ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តម គួច ចំរេីន គណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ ។

