Thu. Nov 21st, 2024

ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ខ្លាឃ្លោកនិងអាប៉ោង មួយកន្លែងស្ថិតក្នុង ភូមិថ្មគោល 2 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ  ប្រជាពលរដ្ឋស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មានការត្រួតពិនិត្យ និងបង្រ្កាបផងទាន

  1. ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ខ្លាឃ្លោកនិងអាប៉ោង មួយកន្លែងស្ថិតក្នុង ភូមិថ្មគោល 2 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ  ប្រជាពលរដ្ឋស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មានការត្រួតពិនិត្យ និងបង្រ្កាបផងទាន!

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា: មានទីតាំងល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិ ថ្មគោលពីរសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យខ្លាចប្របាត់បង់ផលប្រយោជន៍ ផងក៏មិនដឹង???
សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យដាច់ណាត់បំផុត…

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដោយឡែកតែទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ក្នុងភូមិសាស្ត្រខាងលើ ឃើញនៅតែដំណើរបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ មិនអើពើបង្ក្រាបឡើយ!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន

បញ្ហាទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ខ្លាឃ្លោកនិងអាប៉ោង នៅក្នុងមូលដ្ឋានខាងលើ ពលរដ្ឋលើកឡើង ជាហេតុដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ..។

ជាចុងក្រោយនេះប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ អាប៉ោងខ្លាឃ្លោក មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!! ។ផ្ដល់ព័ត៌មាន។ IMG_8584 IMG_8583 IMG_8582 IMG_8579 IMG_8580 IMG_8581 IMG_8577

You may have missed