បែងស៊ីសង Online ជល់មាន់និងឡូតូបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនក្រែងរអារនឹងច្បាប់ ឬសមត្ថកិច្ចឡើយ
ខេត្តតាកែវ :នៅថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ ២០២៣ ករណីល្បែងអនឡាញមាន់ជល់នីឡូតូ ស្ថិតនៅក្នុងភូមិចុងថ្នល់ ខាងមុខពន្ធនាគារខេត្តតាកែវ ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានបើកលេងល្បែងជល់មាន់និងឡូតូ យ៉ាងអាណាធិបតេយ្យមានទាំងមន្ត្រី មានទាំងប្រជាពលរដ្ឋ មកលេងយ៉ាងគគ្រឹគគ្រេងនៅទល់មុខពន្ធនាគារខេត្តតាកែវ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងល្បែងនេៈប្រហែលជាមានខ្សែធំហើយ បានជាសមត្ថកិច្ចប៉ុស្តិ៍សង្កាត់បារាយណ៍មិនហ៊ានបង្ក្រាប ហើយបើករងចាំទទួលបងប្អូនសាច់ញាតិដែលមកមើលអ្នកទោសនៅទីនោះ ព្រមទាំងរងចាំប្រជាពលរដ្ឋមកពីគ្រប់មច្ឆដ្ឋាននានា ពិសេសមន្ត្រីដែលធ្វើការនៅក្បែរនោះជាដើម។
ប្រភពដដែលបានបន្តទៀតថា តើអោយប្រជាពលរដ្ឋសង្ឃឹមអ្នកណា បើសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបផងហ្នឹង មានតែសូមសុំណូមពរដល់លោកអធិការក្រុងដូនកែវ និងលោកស្នងការក្រុងដូនកែវ សូមលោកមេត្តាមានវិធានការលុបបំបាត់រាល់ល្បែងសុីសងអស់ទាំងនេះផង ដើម្បីអោយស្របតាមគោលនយោបាយ ទាំង ៧ ចំណុចភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឬបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ។
យោង អនុសាសន៍ របស់សម្តេចតេជោ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់១ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។សារឿន
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប