Thu. Nov 21st, 2024

អញ្ចឹងតើ ទើបព្រៃឈើរលាយហិនហោចអស់ ខណៈដាក់ស្នាក់ការមន្ត្រី បរិស្ថាន និងមេព្រៃតាមដងផ្លូវ អង្គុយចាំយកលុយពីរក្រុឈ្មួញរកស៊ីបទល្មើសព្រៃឈើ

អញ្ចឹងតើ ទើបព្រៃឈើរលាយហិនហោចអស់ ខណៈដាក់ស្នាក់ការមន្ត្រី បរិស្ថាន និងមេព្រៃតាមដងផ្លូវ អង្គុយចាំយកលុយពីរក្រុឈ្មួញរកស៊ីបទល្មើសព្រៃឈើ
ផ្សាយ/4/9/2023

(ខេត្តសៀមរាប)  : គោយន្តឆ្នៃជាច្រើនគ្រឿងកំពុងតែសប្បាយចិត្ត សម្រុកដឹកធ្យូងចេញពីភូមិពពែលនិងភូមិតាសៀមដំបូកខ្ពស់ស្រុកស្វាយលើ និងដឹកឆ្លងកាត់ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបយ៉ាងគគ្រឹកគគ្រេងជារាងរាល់ថ្ងៃ ។
ហើយឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីយកទៅលក់បន្តនៅប្រទេសថៃ តែគេមិនដែលឃើញមានមន្ត្រីជំនាញពាក់ពាន់ណាម្នាក់ចេញមុខចុះធ្វើការបង្ក្រាបបានម្ដងណាឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារអ្នកសារព័ត៌មានយើងបានប្រទះឃើញគោយន្តឆ្នៃជាច្រើនគ្រឿងបានកំពុងធ្វើសកម្មភាព ដឹកធ្យូងចេញពីចំណុចភូមិ ឃុំខាងលើហើយក្រុមការងារយើង ក៏បានសួរថាមូលហេតុបានជាដឹករាល់ថ្ងៃបានដោយរលូនបែបនេះ អត់មានសណ្ថាប័ណ្ឌជំនាញ់ណា ចាប់បង្រ្កាបទេអី? ពួកគាត់ក៏បានឆ្លើយមកវិញថា ពួកគាត់បានបង់លុយឲ្យ សម្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅតាមដងផ្លូវនោះរួចរាល់អស់ហើយ។

ពេលនោះដែរម្ចាស់គោយន្តដឹកធ្យូងដែលគេស្គាល់ច្បាស់ថាមានម្ចាស់ឈ្មោះចាបបាននិយាយបន្តថាពួកគាត់ដឹកធ្យូងនេះគឺបានបង់អោយមន្ត្រីពាក់ព័ន្ធ ដូចជាបរិស្ថាន សង្កាត់រដ្ឋាបាលព្រៃឈើស្រែណូយផងដែរ។

ក្រុមការងារយើង ឮបែបនេះពិតជាហួសចិត្តចំពោះមន្ត្រីជំនាញនិសម្ថកិច្ច មានតួនាទីថែរក្សារ ចាប់និងបង្រ្កាប តែពួកគាត់ ចូលដៃចូលជើង ជាមួយក្រុមឈ្មួញទៅវិញ ។
កត្តានេះហើយដែលជាមូលហេតុដែលធ្វើអោយព្រៃឈើតូចធំរលាយហិនហោចស្ទើគ្មានសល់ក៏ព្រោះតែមានមន្ត្រីពុករលួយមួយចំនួនកុំពុងយកអំណាចតួរនាទីរបស់ខ្លួន ធ្វើជាអាជីវកម្ម រកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

កន្លងមកក្រុមឈ្មួញ តែងតែកៀងគរប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខាងលើ ដាក់លុយដាក់កាក់ដើម្បីឲ្យពួកគាត់ចូលព្រៃកាត់ឈើទាំងតូចទាំងធំយកមកដុតធ្យូងលក់ឲ្យក្រុមឈ្មួញទាំអស់នេះ។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ក្នុងខេត្តសៀមរាបសូមសំណូមពរដល់លោក ទាគឹមសុទ្ធ ប្រធានមន្ទីកសិកម្ម ខេត្តសៀមរាប និងលោកស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប និង លោក ម៉ុង ប៊ុនលីមនាយខ័ណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប សូមមេត្តាចាត់វិធានការម៉ឺងម៉ាត់ណាមួយដល់ក្រុមមន្ត្រីក្រោមឱវាទរបស់ខ្លួនផងទាន! បើបណ្ដែតបណ្ដោយ ឲ្យអង្គុយចាំលុយពីក្រុមឈ្មួញរកស៊ី បទល្មើសតទៅទៀត ព្រៃឈើរលាយក្នុងពេលខ្លីខាងមុខជាក់ជាមិនខាន។

You may have missed