Thu. Nov 21st, 2024

ពិតជាហ៊ានមែន៖ បន្ទប់ទីចាត់កាត់សាលាបឋមសិក្សាបារាយណ៍ ត្រូវបានក្រុមជនសង្ស័យកាត់សោរចូលលួយសម្ភារៈអស់មួយចំនួន

ពិតជាហ៊ានមែន៖ បន្ទប់ទីចាត់កាត់សាលាបឋមសិក្សាបារាយណ៍ ត្រូវបានក្រុមជនសង្ស័យកាត់សោរចូលលួយសម្ភារៈអស់មួយចំនួន
ខេត្តតាកែវ៖ កាន់តែខ្លាំងដៃហើយ សូម្បីតែសម្ភារៈក្នុងបន្ទប់ទីចាត់ការនៃសាលាបឋមសិក្សាបារាយណ៍ ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាត់សោរចូលលួចបាត់សម្ភារៈមួយចំនួន បង្ករអោយមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូ ជ័យ ស៊ន នាយកសាលាបឋមសិក្សាបារាយណ៍តែម្ដង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់ទីចាត់ការនៃសាលាបឋមសិក្សាបារាយណ៍ ស្ថិតក្នុងសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមប្រសាសន៍លោកគ្រូ ជ័យ ស៊ន នាយកសាលាបឋមសិក្សាបារាយណ៍បានបង្ហើបប្រាប់អ្គភាពសារព័ត៌មានយើងអោយដឹងថា៖នៅវេលាម៉ោង៧ព្រឹក ខណៈដែលលោកគ្រូមកដល់សាលាដូចសព្វមួយដង ស្រាប់តែប្រទះឃើញសោរបន្ទប់ត្រូវបានក្រុមជនមិនស្គាល់មុខកាត់ផ្ដាច់សោរចូលលួចយកសម្ភារះរបស់សាលាអស់មួយចំនួន ភ្លាមៗនោះលោកគ្រូបានទំនាក់ទំនងតាមរយះទូរស័ព្ទហៅមេភូមិដូនពែងនិងមេភូមិស្វាយជ្រុំព្រមទាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បារាយណ៍ចូលរួមផងដែ។

ក្រោយលោកគ្រូនាយកបានរៀបរាប់ហេតុការណ៍តាមដំណើររឿងខាងលើ កម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរភូមិបានកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់៖
ទី១-ឈ្មោះ ញ៉ាវ សូប៉ាយ
ទី២-ឈ្មោះ ញេប តូ ម៉ន ហៅហុង អ្នកទាំងពីរស់ចំណុចទីតាំកើតហេតុខាងលើ
ទៅសួរនាំអធិការនគបាលក្រុងដូនកែវ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំអស់ជាច្រើនម៉ោងទើបជនសង្ស័យបានសារភាពហើយប្រាប់ចំណុចទីតាំងដែលលាក់របស់ដែលលួចបានពីសាលា ភ្លាមៗនោះដែរកំលាំងសមត្ថកិច្ចក្រុងដូនកែវ ដឹកនាំដោយលោក វ. ទោ នាក់ ថុល អធិការរងក្រុងដូនកែវ សហការជាមួយកំលាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់បារាយណ៍ សម្របសម្រួលដោយលោកព្រះរាជ្ញារងលោក ស្រុីវ គឹមស្រស់ និងចុះផ្ទាល់ដោយលោកក្រឡាបញ្ជី បូ សុលន់ បានឆែកឆេផ្ទះនិងព្រៃជុំវិញផ្ទះជនសង្ស័យនៅចំណុចទួលចំការគរស្ថិតក្នុងភូមិស្វាយជ្រុំសង្កាត់បារាយណ៍ ក៍ប្រទះឃើញសម្ភារៈដែលលួចបានរួមមាន៖ សុីនព្រីម ១ បាស់ស្ពីកឃ័រ ១ ឌុយសាកលែតថប ១ ឌុយសាកកុំទ្យុទ័រផ្សេងចំនួន២និងកន្ត្រៃកាត់ដែក១។

ក្រោយពីឆែកឆេរកឃើញវត្ថុតាងជាក់ស្ដែង សមត្ថកិច្ចបានប្រមូលវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងដូនកែវដើម្បីធ្វើឯកសារប្រគល់សម្ភារះជូនលោកគ្រូនាយកបន្តបំរើការងារជូនសាលា ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងតាមនិតិវិធីច្បាប់បន្ត។អត្ថបទនិងរូបភាពដោយ(សារឿន)

You may have missed