សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន និង វៀតណាមចំនួន១៥នាក់ពាក់ព័ន្ធនឹងករណីអំពើហិង្សាកាប់គ្នា និង កាន់កាប់អាវុធដោយខុសច្បាប់ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិ ចំនួន១៣នាក់
ពាក់ព័ន្ធនឹងករណីកាប់គ្នានៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា ខណៈពេលចុះឆែកឆេរ និងឃាត់ខ្លួនជនជាតិចិននោះ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅក្នុងបន្ទប់នៃអាគារកាស៊ីណូ និងដកហូតបានអាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់ចំនួន៤គ្រាប់ និងកាំបិតចំនួន៣ដើម។ បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប