អបអរសាទរប្រជាពលរដ្ឋសង្កាត់បារាយណ៍ដែលទទួលបានផ្លូវបេតុងមួយខ្សែតភ្ជាប់ពីភូមខាន់ខាវមកភូមិត្រពាំងលាក់មានប្រវែង៨៨៩ ម
ខេត្តតាកែវ៖ នាព្រឺកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែ ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវប្រើប្រាស់ អោយបានមុនថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ។
យោងតាមប្រសាសន៍ លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍ ទទួលផែនអភិវឌ្ឍន៍សង្កាត់ បានប្រាប់ក្រុមការងារយើងអោយដឹងថា ផ្លូវបេតុងអាមេ តភ្ជាប់ពីភូមិខាន់ខាវមកភូមិត្រពាំងលាក់ ជាគំរោងអភិវឌ្ឍន៍របស់សង្កាត់ក្នុងឆ្នាំ២០២៣ ដែលមានប្រវែង៨៨៩ម៉ែត កម្រាស់បេតុង១តឹកកន្លះទទឹង៥ម៉ែត ប្រើប្រាស់សរសៃដែក៨លី ចងដែកចន្លោះ២តឹកនិងមានលូរំដោះទឹកម្ខាងទំហំកន្លះម៉ែតនិងបណ្ដោយ៨៨៩ម៉ែតជាប់ខាងផ្ទះបងប្អូនប្រជាពលរដ្ឋ។
លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍បានបន្តទៀតថា ផ្លូវបេតុងអាមេមួយខ្សែនេះបានដេញថ្លៃគំរោងបានទៅលើក្រុមហ៊ុន( ទ្រីម៉ៅសុខសាន្ត)ដោយប្រើប្រាស់កញ្ចប់ថវិការសង្កាត់អស់ចំនួន ៣៤៤ ៧១៤ ២៨៦៛(បីរយសែសិបបួនលាន ចិតសិបមួយម៉ឺនបួនពាន់ ពីរយប៉ែតសិបប្រាំមួយរៀល) ក្នុងគំរោងនេះដែរក៍មានក្រុមការងារនិងក្រុមព្រឹក្សាសង្កាត់ចុះផ្ទាល់ចំនួន៣រូប ទី១.លោក ម៉ូវ ឡេង ទី២.លោក អ៊ុំ សូភឿន ទី៣ លោក ញុីវ សាវឿន ចុះត្រួតពិនិត្យតាមដានលក្ខណៈបច្ចេកទេសផ្លូវអោយស្របតាមកិច្ចសន្យាសាងសង់លក្ខណៈស្តង់ដារនិងធានារក្សាបានក្នុងការប្រើប្រាស់បានយូរឆ្នាំ។សារឿន
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ