Fri. Jun 6th, 2025

ចាន់ឡាន រំភើបចិត្តជាខ្លំាង ខណៈពេលដែលកំពុងតែច្រៀងៗស្រាប់តែសម្តេចតេជោ បានអញ្ជើញចូលខមិនដោយមានប្រសាសន៍ថា…

សូមរំលឹកឡើងវិញថា កាលពីម្សិលមិញនេះ បើយោងទៅតាមផេកហ្វេសប៊ុករបស់ ចម្រៀងគ្រួសារខ្មែរ បានបង្ហោះ ថា៖ វប្បធម៌ យើង សង្គមជាតិយើង គ្រួសារយើង!នៅរាត្រី​៩កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃ​សុក្រ ទី០៩ ខែ​សីហា ឆ្នាំ២០១៩​ នេះសូមគោរពអញ្ជេីញសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត​!ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ អ្នកនាងកញ្ញា​ បងប្អូនប្រិយមិត្តទាំងអស់​ ចូលរួមទស្សនាការផ្សាយផ្ទាល់និងComment ជជែកកម្សាន្ត​ ក្នុងPage ចម្រៀងគ្រួសារខ្មែរ​ វេលាម៉ោង៨យប់ ដោយក្តីគោរព​ និងរីករាយ។-យេីងខ្ញុំស្រលាញ់និងជឿជាក់លេីកម្ពុជា! 🇰🇭-រួមគ្នាថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ជាតិយេីង!ឧបត្ថម្ភដោយ​ ក្រុមហ៊ុន​ ជីប​ ម៉ុង​ គ្រុបសូមអរគុណ!  យ៉ាងណាមិញប្រិយមិត្តជាច្រើនពិតជាបានដឹងរឿងរ៉ាវរបស់ប្អូនស្រី ចាន់ឡា ប្អូនស្រីត្រូវបានកែសម្ផស្ស និងបានផ្លាស់ប្តូរ ក្លាយទៅជាស្រីស្អាត រហូតដល់មានបុរសម្នាក់បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្ម័គ្រចិត្តធ្វើជាស្វាមីរបស់ស្រីទៀតផង។ ដោយឡែកប្អូនស្រី ចាប់ផ្តើមឡើងកូដរហូតត្រូវបានគេអញ្ចើញឡើងច្រៀងក្នុងកម្មវិធី ដ៍ល្បីមួយគឺកម្មវិធី ចម្រៀងគ្រួសារខ្មែរ។ក្នុងផងដែរប្អូនស្រី លៀង ចាន់ឡា មានអារម្មណ៍ភ័យផងអរផង សឹងតែនិយាយមិនរួចទាល់តែសោះ ដោយប្អូនស្រីកំពុងតែច្រៀងសុខៗស្រាប់តែសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា «សប្បាយណាស់កូនៗរាំវង់ក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយជាគ្រួសារជាមួយប្រធានាធិបតីយ៍ស្រីលង្កា»។ក្នុងនោះផងដែរ ប្អូនស្រី លៀង ចាន់ឡា ក៍បានបង្ហោះសារអរគុណទៅកាន់សម្តេចតេជោ ហ៊ុន សែន វិញថា «នាងខ្ញុំសូមគោរពនឹងថ្លែងអំណរអរព្រះគុណជាខ្លាំងដល់សម្តេចពុក ទោះជារវល់ប៉ុណ្ណាក៏ឆ្លៀតពេលវេលាដ៏មានតម្លៃដេីម្បីតាមដានកូនៗ កូនសូមជូនពរសម្តេចពុកមានសុខភាពល្អរឹងមាំដេីម្បីជាជំហរដ៏រឹងមាំ»៕