
កំពង់ធំ ÷ដោយមានការធូររលុងពីមន្រ្ដីជំនាញពេទ្យសត្វបណ្ដោយអោយមានការកាប់សត្វនៅតាមផ្ទះធ្វើអោយកើតមានរឿងចោរកម្មនេះ ក្រុមចោរ៣នាក់អស់លក្ខ ចាញ់ល្បិចព្រះរាជអាជ្ញាអោយចូលខ្លួនមកតុលាការដើម្បីដោះស្រាយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩ក្នុងបន្ទប់ព្រះរាជអាជ្ញា ក្រោយពីសាកសួររួច ចៅក្រមបានចេញដីការឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំ ! រំលឹកកាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិគោកងួន ឃំុ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំគឺចោរបានលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពលួចក្របីអ្នកភូមិយកមកកាប់តាមផ្ទះ ក្រោយមកបានបែកការហើយជនសង្ស័យបានរត់គេចខ្លួនអស់រយះពេល១ឆ្នាំទើបឃាតខ្លួនបាន ។
តាមការបញ្ចាក់របស់ម្ចាស់ក្របីដែលបានបាត់នោះបានអោយដឹងថា ក្របីខ្លួនមានចំនួន ៣ ក្បាល មានមេធំ ១ ក្បាល មេក្រមំុ ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលស្រុកបានចេញអន្តរាគមន៍ ជាបន្ទាន់ដោយចុះធ្វេីការស្រាវជ្រាវនាំគ្នាតាមដានជេីងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហេីយបានតាមរកឃេីញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
ការតាមដានជេីងក្របីជាប់រហូតទេីបដឹងថា ចូលផ្ទះណឹងហេីយក៏ចូលតាមទៅពិនិត្យ ក្នុងផ្ទះទេីបដឹងថា កន្លែងនោះជាទីតាំងធ្វេីអាជីវកម្ម (អត្តឃាតគោក្របី) ឃេីញ
ពិតដូច្នោះសមត្ថកិច្ចបានសំុការអនុញ្ញាត្តពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដេីម្បីធ្វេីការឆែកឆេរ ហេីយបានរកឃេីញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុង
បាវជាច្រេីននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែនជាពិសេសស្បែ
កនិងចំណងក្របី ។
ជនសង្ស័យ ទី១ឈ្មោះ មាស នាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី២ ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិប្រស្រែ ឃុំសំឡាញ់ ស្រុកអង្គជ័យ ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី ៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោ ក្របី និងកាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
សមត្ថកិច្ចជំនាញបានចាប់ខ្លួនបានទាំងពីរនាក់ប្តីប្រពន្ធហើយ ដោយតាមប្រមាញ់សើបអង្កេត អស់រយះពេលមួយឆ្នាំទើបឃាតខ្លួនមកសួរនាំបាន ក្រោយសួរនាំ ចៅក្រមសំរេចឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩នេះ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់