ឯកអគ្គរាជទូតជប៉ុន បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូត នៅកម្ពុជាបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសារមួយកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ នេះបានប្រាប់ឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុន បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ខាងក្រោមនេះជាសារ“ថ្ងៃទី១៣ ខែសីហា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ឯកឧត្តម ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការសហការដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា។ “៕
More Stories
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិនចុងសប្តាហ៍នេះ
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»