ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ

ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាម​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

 តាមសំណេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី២៩ ខែមករានេះ លោក ហេង រតនា អំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ ដែល ធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា ឱ្យស្វែងរកការ សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញ ភារកិច្ចនៅ តំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។

 

Leave a Reply

Your email address will not be published. Required fields are marked *