ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណង​ដេញលោក ប៉ាង​ លីដា​ ចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យ

ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណង​ដេញលោក ប៉ាង​ លីដា​ ចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យ (ភ្នំពេញ)  : លោក កង វង បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហា​ប្រទាំងប្រទេីសជាមួយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហេីយបោះពាក្យសម្ដី​ធ្ងន់ៗថា​ “ទោះជាយ៉ាងណាក៏លោក​ត្រូវតែ ដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យ និង​ឆ្លងយោបល់ទៅ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារ​សុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង” ។ នេះបន្ទាប់ពី​លោក​ ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយផ្នែកជំនាញ​ពាក់ព័ន្ធ​ ចុះពិនិត្យមេីលការចាក់ដីខ្សាច់បិទប្រឡាយ​ទួលពង្រទី១ សង្កាត់ចោមចៅទី១ ហេីយធ្វេីរបងគ្មានច្បាប់ទម្លាប់ ទេីបលោកប៉ាង​ លីដា​ ទទួលបាន​ព័ត៌មាន​នេះក៏ចុះពិនិត្យមេីល​ និងវាស់វែង​ជាមួយ​ផ្នែកជំនាញ ហេីយឃេីញមានការ​ចាក់ដី​ខ្សាច់​បិទប្រឡាយ​ និង​រៀបចំសាងសង់​របងថ្ម មិនទាន់មានច្បាប់ទម្លាប់ ទេីបបានជា​ធ្វេីឲ្យ​លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ កេីតការមិនសប្បាយចិត្ត​ រហូត​រៀបរាប់ក្នុងវិដេអូ​ហៅ​ឈ្មោះលោក​ ប៉ាង​លីដា​ ចំៗ និងមាន​បំណង​ដេញលោក​ ប៉ាង​ លីដា​ ឲ្យចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យ​ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *