កំពត៖ គម្រោងធ្វើផ្លូវចាក់បេតុងមួយខ្សែរ ដែលជាអំណោយសប្បុរសជនតាមរយៈឯកឧត្តម ភុន សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត ស្ថិតនៅក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នឹងចាប់ផ្តើមធ្វើនៅក្នុងខែសីហា ឆ្នាំ២០១៩នេះ ដោយមិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ព្រោះរដូវទឹកជំនាន់បានកន្លងផុតទៅហើយ។
បើតាមឯកឧត្តម ហ៊ុន សុខា អនុប្រធានគណបក្សប្រជាជនខេត្តកំពត បានឲ្យដឹងថា គម្រោងផ្លូវមួយខ្សែរនេះត្រូវតែធ្វើជូនប្រជាពលរដ្ឋ នេះជាអំណោយសប្បុរសជន។ កន្លងមកមានព័ត៌មានផ្សព្វផ្សាយពី ឯកឧត្តម ភុន សារពេជ្រ ថា បានយកលុយ២ម៉ឺនដុល្លារ ដោយមិនធ្វើផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែសារទាំងនេះគ្រាន់តែជាពាក្យញុះញុងតែប៉ុណ្ណោះ ព្រោះថារដូវទឹកកំពុងឡើងឲ្យធ្វើផ្លូវយ៉ាងម្តេច។
ឯកឧត្តមបានបន្តថា បុគ្គលមួយចំនួនគួរឈប់រិះគន់មនុស្សល្អ ថ្នាក់ដឹកនាំល្អដូចឯកឧត្តម ភុន សារពេជ្រ ជាបន្តទៀត លោកជាថ្នាក់ដឹកនាំមួយដែលបានគិតគូរយកចិត្តទុកដាក់សម្រាប់ប្រជាពលរដ្ឋណាស់ ឯកឧត្តមមិនយកកិត្តិយសមកចោលត្រឹមលុយ២ម៉ឺនដុល្លារតែប៉ុណ្ណោះ។
គម្រោងផ្លូវនេះត្រូវចាប់ផ្តើមហើយនៅក្នុងខែនេះ ប្រសិនបើអាកាសធាតុអំណោយផលល្អ មិនមានទឹកឡើងជាបន្តទៀត។
សូមជម្រាបថា ៖ គម្រោងផ្លូវនេះឯកឧត្តម ភុន សារពេជ្រ បានត្រៀមថវិការជាង៥ម៉ឺនដុល្លារទៀត មិនមែន២ម៉ឺនដុល្លារនោះទេ ដើម្បីជៀសវាងការធ្វើផ្លូវមួយខ្សែរនេះមានការខ្វះខាត ហើយបន្តធ្វើឲ្យរួចរាល់តាមស្តង់ដារត្រឹមត្រូវរបស់វិស្វករជំនាញ គឺធ្វើផ្លូវឲ្យមានការរឹងមាំល្អ៕



More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ