កំពត៖ ទីតាំងលួចបើកសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៩នាក់ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តកំពត ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិតផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕







More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល