ខេត្តព្រះសីហនុ-រហូតមកដល់ព្រឹកថ្ងៃទី២១សីហា២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលការសុីណូមួយកន្លែងបណ្តាលអោយបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៍ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ។

ក្រោយបាញ់រួច ក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕


More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់