ភ្នំពេញ៖ លោកកង វង ចៅសង្កាត់ចោមចៅទី១បន្តដឹកនាំកម្លាំងសង្កាត់ចោមចៅទី១ចុះសំអាតផ្លូវនិងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវចោមចៅ(អតីតផ្លូវវេងស្រេង)ដែលស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
ការចុះសំអាតផ្លូវនិងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវចោមចៅ(អតីតផ្លូវវេងស្រេង)ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩។
ដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក កង វង ចៅសង្កាត់ចោមចៅទី១តែងតែគិតគូរពីបញ្ហាបរិស្ថាននិងសណ្ដាប់នៅក្នុងមូលដ្ឋានរសង្កាត់ដោយលោកបានដឹកនាំកម្លាំងចុះរៀបចំ ដោយផ្ទាល់ហេីយលោកបានណែនាំដល់អ្នកលក់ដូរដែលយកចិញ្ចេីមផ្លូវធ្វេីអាជីវកម្មដេីម្បីរំដោះចិញ្ចេីមផ្លូវ។ចំណែកឯការសំអាតផ្លូវវិញនិងប្រមូលសំរាមគឺដេីម្បីរំដោះទឹកជៀសវាងសំរាមហូរចូលក្នុងអណ្តូងលូបង្កការស្ទះទឹកអាចបណ្តាលឲ្យជនលេចផ្លូវដោយទឹកភ្លៀង។
លោកកង វង ចៅសង្កាត់ចោមចៅទី១សូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំអស់ចូលសហការកុំចោលសំរាមនៅតាមដងផ្លូវរកកន្លែងចោលសំរាមនិងវិចខ្ចប់អោយបានត្រឹមត្រូវហេីយលោកសំណូមពរដល់អ្នកលក់ដូរទាំងអស់ឈប់យកចិញ្ចេីមផ្លូវធ្វេីអាជីវកម្មត្រូវទុកចិញ្ចេីមផ្លូវយ៉ាងហោចណាស់ពីរម៉ែត្រពីផ្លូវជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕





More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥