ភ្នំពេញ៖ ក្រោយពីព៍ត័មានក្នុងស្រុកមួយចំនួនចុះផ្សាយ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានថ្លែងបំភ្លឺថា រឿងនេះមិនដូចអ្វីដែលគេចុះផ្សាយនោះទេ ពោលគឺរឿងរ៉ាវប្តីប្រពន្ធរបស់លោកកំពុងដោះស្រាយគ្នាតាមផ្លូវតុលាការហើយ។
លោក កង វង បានបញ្ជាក់ថា លោក និង លោកស្រី យ៉ើ ស្រីលក្ខ ពិតជាបានរួមរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា (អនីតិសង្វាស ឬមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍) ប្រាកដមែន។
លោកចៅសង្កាត់ បន្ថែមថា ក្នុងរយៈពេលជាង ២ឆ្នាំ នៃចំណងស្នេហារវាងលោក និងប្រពន្ធ ឈ្មោះ យ៉ើ ស្រីលក្ខ ពួកលោកទទួលបានចំណងដៃ កូនស្រីម្នាក់ ឈ្មោះ វង សុដាវត្តី ដែលមានវ័យជាង ១០ខែម្នាក់។
លោក កង វង អះអាងថា កូនស្រីរបស់លោក ជាមួយលោកស្រី យ៉ើ ស្រីលក្ខ មានសំបុត្រកំណើតបញ្ជាក់ថា លោកគឺជាឪពុករបស់ក្មេងតាមផ្លូវច្បាប់។
លោកចៅសង្កាត់ កង វង បានថ្លែងថា កាលពីពេលថ្មីៗនេះ ប្តីប្រពន្ធរបស់លោក មានរឿងរកាំរកូសគ្នាបន្តិចបន្តួច ហើយប្រពន្ធលោកបានសម្រេចចិត្ត បែកបាក់គ្នា ទើបលោកព្រមតាម និងដោះស្រាយជាប្រាក់ចំនួន ៤០០០ដុល្លារដើម្បីមុខរបររកស៊ី។ ក្រៅពីនោះលោកក៏បានឧបត្ថម្ភអាហារកម្មកូនក្នុង១ខែចំនួន ១០០ដុល្លារ រហូតកូនមានអាយុ ១៨ឆ្នាំ។
លោក និយាយទាំងទឹកមុខក្រៀមក្រំថា «ឪពុករូបណា ចង់បែកកូនជាទីស្រលាញ់? ខ្ញុំចង់រស់នៅមូលគ្នាវិញណាស់ តែសម្របសម្រួលគ្នាមិនត្រូវ ទើបសម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការឲ្យសម្រេចតាមច្បាប់ទៅ។ ទោះជាបែបនេះក៏ដោយ បើពួកគាត់ចង់ត្រឡប់មកវិញ ផ្ទះខ្ញុំបើកទ្វារង់ចាំជានិច្ច»។ «ខ្ញុំ មិនដែលមានស្រីញី ហើយបោះបង់ បណ្តេញកូនប្រពន្ធចេញពីផ្ទះ ដូចគេចោទប្រកាន់នោះទេ។ ខ្ញុំក៏មានបេះដូង ខ្ញុំក៏ចេះស្រលាញ់កូនប្រពន្ធ របស់ខ្ញុំដែរ»។
គួរបញ្ជាក់ថា ការបកស្រាយបំភ្លឺរបស់លោក កង វង ចៅសង្កាត់ចោមចៅទី១ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយមួយចំនួន ដោយសម្ភាស៍តែភាគីខាងលោក យ៉ើ ស្រីលក្ខ ដោយពុំបានសួរលោកនោះទេ ដូច្នេះដើម្បីបញ្ចប់ការងឿងឆ្ងល់របស់មហាជន កុំឲ្យមានការយល់ច្រឡំលើរូបតទៅទៀត៕









More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ