ស្រុកកំពង់សីលា-អជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នហើយ (សម្រាប់រថយន្តធំ) នៅល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀង បន្តហក់ឡេីងខ្ពស់។ មន្ត្រីថ្លែងថា កម្ពស់ ទឹកបានឡើងលិចស្ពានស្ទឹងសំរោង និងបានហូរកាត់ពីលើផ្លូវជាតិ ច្រើនរយម៉ែត្រ ដែលមិនអាចអោយរថយន្តធំ ធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ ស្របពេលដែលធាតុអាកាស ភ្លៀងនៅតែបន្តធ្លាក់ ។ ទោះជាយ៉ាងនេះក្តីរថយន្តតូចៗនៅអនុញ្ញាតអោយចរាចរណ៍បានក្នុងលក្ខខណ្ឌ័ប្រុងប្រយត្ន័ ហើយប្រសិនបើទឹកនៅតែបន្តហក់ឡើង យប់នេះរថយន្តតូចៗក៍នឹងត្រូវផ្អាកដែរ។
ចំពោះមុខស្ថានភាពបែបនេះ គណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដាក់បន្ថែមកម្លាំងប្រចាំការត្រួតពិនិត្យ រក្សាសុវត្ថិភាពទូទៅនិងសម្រួលការងារផ្សេងៗជូនពលរដ្ឋនិងអ្នកដំណើរនៅចំណុចនោះ រហូតដល់ទឹកស្រកឡើងវិញ ៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល