ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វេីសកម្មភាព យកកាំបិតភ្ជង់ប្លន់យកលុយពីនារីម្នាក់ជាបុគ្គលិកណេត២៤ម៉ោងមួយកន្លែងនៅផ្លូវចោមចៅ ខណៈបានលុយហេីយរត់ចេញមកក្រៅ តែត្រូវនារីរងគ្រោះ ស្រែកឆោឡោ។ ហេតុការណ៍នេះកេីតឡេីង កាលពីវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ផូ លាងហាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរប មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្ដិ ម្ដុំការណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ផន ស្រីពេជ្រ អាយុ ១៩ ឆ្នាំភេទ ស្រី មុខរបរ បគ្គលិក ណែត ស្នាក់នៅផ្ទះណែត ក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯចំនួនទឹកប្រាក់ដែលជនសង្ស័យប្លន់បានមានចំនួនទឹកប្រាក់រៀលចំនួន ៣ ២០០ ០០០៛ (បីលាន ពីរសែនរៀល) និង ប្រាក់ដុល្លា ៥០$ (ហាសិបដុល្លា)។តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនារីរងគ្រោះបានដេកនៅទីតាំងណេតម្នាក់ឯង ស្រាប់តែជនសង្ស័យដេីរមកធ្វេីសកម្មភាពចាប់អោបនិងយកកាំបិតមុខពីរភ្ជង់គំរាមកុំអោយស្រែងនិងអោយចាក់ថតតុយកលុយពេលបានហេីយក៏ដេីរចេញទៅវិញភ្លាមនោះនារីរងគ្រោះបានស្រែកឆោឡោឡេីងទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញចាប់ប្រគល់អោយនគរបាល។បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕

More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥