កំពង់ចាម៖ ឯកឧត្ដមបណ្ឌិត ម៉ា ឈឿន ជាប្រធានក្រុមការងារចុះជួយស្រុកជេីងព្រៃ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ/សង្កាត់ដើម្បីពិភាក្សាការអត្ដសញ្ញាណប័ណ្ណជួនប្រជាពលរដ្ឋ និងអនុម័ត តម្រូវការគម្រោងសកម្មភាពជាអទិភាពឆ្នាំ២០២៣ ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើង នៅព្រឹក ថ្ងៃអង្គារ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥កញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្នាក់ការគណៈបក្សដែលស្ថិតក្នុងភូមិសូទិព ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលស្រុក អភិបាលស្រុករង ក្រុមប្រឹក្សាឃុំ/សង្កាត់ ចៅឃុំ/សង្កាត់រង ស្មៀន មេភូមិកម្លាំងប្រជាការពារសង្កាត់ និងលោកមេប៉ុស្តិ៍ផងដែរ។
ក្នុងឪកាសនោះដែរឯកឧត្ដមបណ្ឌិតម៉ា ឈឿន បានលើកឡើងនូវបញ្ហាមួយចំនួន និងបានជម្រុញឲ្យមន្ត្រីឃុំ/សង្កាត់ ក៏ដូចជាមេភូមិទាំងអស់ ត្រូវពន្លឿនកិច្ចការងារជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យបានកាន់លឿន ទាន់ពេលវេលា។
ឯកឧត្ដមបណ្ឌិតម៉ា ឈឿនក៏បានសង្កត់ធ្ងន់ផងដែរ ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន សូមឲ្យមេភូមិ និងមេប៉ុស្តិ៍ ធ្វើយ៉ាងណាឲ្យមានទិន្នន័យជាក់លាក់ ពាក់ព័ន្ធនឹងបទល្មើសនានា ដាក់ជូនសង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធិភាព៕




More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥