Sun. Jun 8th, 2025

ករណីប្លន់យកម៉ូតូ

▪នៅថ្ងៃទី 03/09/19 មានឈ្មោះ យឿត សុខយិន ភេទប្រុស អាយុ 36ឆ្នាំ នៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំសំពៅ ថាមាន

ល់ 2នាក់ ប្រើកាំបិតខ្លីភ្ជង់យកម៉ូតូរបស់ខ្លួន 1គ្រឿង ម៉ាកHonda ធុន C125 ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AA_5561 នៅចំណុច ច្រាប ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ។
▪ក្រោយទទួលបណ្ដឹង កំលាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នហការដ្ឋាននគរបាលខេត្ត កំលាំងប៉ុស្តិភ្នំសំពៅ បានចធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតកំណត់បានថា ករណីនេះហាក់មានភាពមិនប្រក្រតី លុះព្រឹកថ្ងៃទី 06/09/19 នេះឈ្មោះ យឿន សុខយិន បាននាំប្រពន្ធឈ្មោះ ជុន ស្រីអែម អាយុ 29ឆ្នាំ មកប៉ុស្តិ៍ភ្នំសំពៅ ធ្វើការសារភាពថា :
➖ដោយគ្មានលុយសងជំពាក់ឈ្មោះ ផូ ភេទស្រី ជាអ្នកលេងភ្លេងវង់ជាមួយគ្នាតាំងពីកាលមិនទាន់បានប្រពន្ធ ។ ឈ្មោះ យឿន សុខយិន បានយកម៉ូតូនោះទៅលក់នៅបាត់ដំបង កាលពីថ្ងៃទី 03/09/19 បាន1530$ ហើយយកលុយនោះទៅសងឈ្មោះ ផូ ទាំងអស់ចំនួន1500$ ។ ដោយខ្លាចប្រពន្ធខឹង ក៏ប្រឌិតរឿងដូចខាងលើដោយគោរព។