Wed. Jun 4th, 2025

រដ្ឋខាតទាំងស្រុង ! ឡានរដ្ឋបុកបង្គោលភ្លើងនិងសួនច្បាររដ្ឋ ដោយសារអ្នកបើកបរសង្ស័យស្រវឹងបើកលឿនខ្លាំង

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី២០ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សង្ស័យស្រវឹង បើករថយន្តម៉ាកFord Ranger ពាក់ស្លាកលេខ រដ្ឋ13- 2-9090 ។រថយន្តបែកកង់ខ្ទេចផ្នែកខាងមុខទៅមុខលេងរួច រីឯសួនច្បាររងការខូចខាតជាច្រើន និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកឡើងខឿនសួនច្បារបង្កហេតុបែបនេះតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕