Fri. Mar 29th, 2024

ហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភេីយនៅផ្សារ«ស្ទឹងមានជ័យថ្មី» ជ្រកក្រោមស្លាកយីហោមណ្ឌលកម្សាន្ត(វ៉ាន់ដា)គ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្រ្កាប!

ភ្នំពេញកន្លែងបើកហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភេីយដែលស្ថិតនៅទីតាំងជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ

ដោយជ្រកក្រោមស្លាកយីហោមណ្ឌលកម្សាន្ត(វ៉ាន់ដា)

ទីតាំងហ្គេមបាញ់ត្រីនេះបើកលេងយ៉ាងសេរីបែបនេះហើយមិនមានការក្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។

ប្រភពប្រជាពលរដ្ឋទូទៅបានអោយដឹងថាមានក្មេងៗនិងយុវវ័យជាច្រើនបានចូលលេងហ្គេមបាញ់ត្រីជាពិសេសសិស្សសាលាដោយភ្លេចគិតពីការសិក្សាររបស់ខ្លួនហើយបានចំណាយប្រាក់កាសជាច្រើនក្នុងការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃហើយក៏ជាក្តីបារម្មណ៍របស់ឪពុកម្តាយនិងអាណាព្យាបាលផងដែរ។

ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចណាមកបង្កើតនូវទីតាំងមួយនេះឡើយពួកគាត់ដាក់ការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងមួយនេះហើយទើបមិនហ៊ានបង្ក្រាបបែបនេះហើយឲ្យបើកលេងយ៉ាងរលូនទៀតផង។

នាពេលថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន  បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ីនធឺណេតឲ្យអស់ត្រឹមអំណាច់ឆ្នាំ២០១៩ឃើញថាទីតាំងមួយចំនួននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តឲ្យបិទសេវាកម្មទាំងនេះដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាលប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះនៅតែបន្តបើកយ៉ាងរលូនប្រឆាំងនឹងច្បាប់។

ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកថេអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាលោកអភិបាលខណ្ឌលោកអធិការខណ្ឌនិងលោកមេប៉ុស្តិ៍សូមមេត្តាចាត់វិធានការណ៍ទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕

You may have missed