Fri. Apr 19th, 2024

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅ​ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដឹកនាំដោយលោកជំទាវនូ សុវណ្ណនី ប្រធានគណៈ​ក​ម្មា​ធិការសាខា រួមដំណើរដោយលោកនាយកសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេ​ត្ត​តាកែវ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅ​ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះចំនួន០៣ខ្នងស្មើនឹង ០៣គ្រួសារ​ដែ​លបានរងគ្រោះកាលពីរសៀលថ្ងៃទី ០៩ ខឺតុលា ឆ្នាំ ២០១៩ នៅស្រុកគិរីវង់ ចំនួន០១ឃុំ គឺ ឃុំភ្នំដិន និងស្រុកកោះ​អណ្តែត​០១​គ្រួសា​រ ដែលមានសមាជិកម្នាក់បានស្លាប់ដោយរន្ទះបាញ់ ក្នុងឃុំរមេញ ។

មានប្រសាសន៍នាឱកាសនោះលោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែ​ន​ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែល​ងា​យ​បានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការពូជសាសន៍សាសនាអ្វីឡើយ។

អំណោយបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន: អង្ករ ២៥ គីឡូក្រាម កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ តង់ធំ១ អាវ​យឺ​ត​៥ និងបានចូលរួមបុណ្យសពមានអង្ករ២៥គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ហើយបា​​ន​បន្ថែម​​ថវិកាមួយចំនួន ៕

 

You may have missed