Thu. Apr 18th, 2024

មេខ្លោងឈ្មោះ«ភា»បើកល្បែងស៊ីសង​​ពេញបន្ទុកនៅផ្សារក្រឡាញ់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​បញ្ហា​អ​សន្តិសុខ​សង្គម​ ​

សៀមរាប៖ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅផ្សារក្រឡាញ់ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់មានមេខ្លោងឈ្មោះ«ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ2.8888និង3.999​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​របស់ឈ្មោះភានោះទេ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​សង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ2.8888និង3.999​ក្នុង​ក្រុង​សៀមរាប ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ក្រុង​សៀមរាប ទទួលបាន​ផលប្រយោជន៍​ពីឈ្មោះភា​បើ​ល្បែងស៊ីសង​សង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ2.8888និង3.999​ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​។តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​នៅផ្សារក្រឡាញ់បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​សង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ2.8888និង3.999​​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយមាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ចាប់តាំងពី​ល្បែងភ្នាល់​​កើតឡើង​​ក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ជាដើម​។ ហេតុនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ2.8888និង3.999​​មាន​អ្នក​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​នោះឡើយ។ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិកតាមរយៈអ៊ិនធើណេត​អនឡាញ​ក្នុង​និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕ដោយ៖ពុតសាម៉ាត់

You may have missed