Fri. Apr 19th, 2024

សម្តេចហ៊ុនសែន​បញ្ជាក់ពីគោលជំហរដា​ច់ខាតលើចំណុចសំខាន់២គឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា​ជាប់ឆ្នោតបន្តគ្រ​ប់គ្រងនិងដឹ​កនាំប្រទេស

នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្យ នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីគោលជំហរដាច់ខាតលើចំណុចសំខាន់២គឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបន្តគ្រប់គ្រងនិងដឹកនាំប្រទេសគឺ៖
១) រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនមិនយកពន្ធលើដីស្រែចំការ របស់កសិករឡើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” បានអនុវត្តមិនយកពន្ធចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយដែលបន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។
២) មិនយកពន្ធលើប្រាក់ខែអប្បបរិមារបស់មន្ត្រីរាជការ ។សូមអរគុណ និងជូនពរដល់បងប្អូនជនរួមជាតិដែលបានគាំទ្រ និងបន្តបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា“ ជាច្រើនអាណត្តិកន្លងមក និងបន្តនៅពេលខាងមុខទៀត៕

You may have missed