ភ្នំពេញ ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ជាប់គ្នាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃហ្នឹងគឺជាបុណ្យអ៊ុំទូកទី២ហើយម្ចាស់ហាងក៏បាននាំគ្នា ដើរលេងបាត់អស់ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយ បាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។
ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលប្រហែលកន្លះម៉ោង ។ ចំពោះមនុស្សវិញក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯចំពោះមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងនោះទេ ដោយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវ រកមើលបន្ថែមទៀត ៕




More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល