Wed. Jun 4th, 2025

នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនអង្គរក្សសមរង្សីចំនួន៥នាក់

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ គឺជាក្រុមអង្គរក្សផ្ទាល់របស់ ទណ្ឌិត សម រង្ស៊ី បានចូលមកក្រុងប៉ោយប៉ែត៣ថ្ងៃហើយ ដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការបង្កើតព្រឹត្តិការណ៍ខុសច្បាប់ផ្សេងៗ។

សមត្ថកិច្ចបន្តថា ពេលនេះជនសង្ស័យទាំង៥ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការ បន្តតាមនីតិវិធីច្បាប់៕