Fri. Mar 29th, 2024

ស្រ្តីជាដៃគូមិនអាចខ្វះបានក្នុង កិច្ចអភិវឌ្ឍ៍សេដ្ឋកិច្ចជាតិ ប្រកបដោយចិរភាព

ខេត្តព្រះវិហារ ៖ លោកស្រី ញូង  ចរិយា អ៊ុន ចាន់ដា តំណាងលោកស្រី សួស យ៉ារ៉ា ទេវី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពខេត្តព្រះវិហារ រួមជាមួយលោកស្រីជាថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះ សំណាលនិងសួរសុខទុក្ខដល់បងប្អូននារីមកពីក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តព្រះវិហារ ក្នុងពិធីអបអរសារទរខួបលើកទី១០៨ទិវានារីអន្តរជាតិ០៨មីនាឆ្នាំ២០១៩ក្រោមប្រធានបទ«លើកកម្ពស់សមាសភាពយេនឌរ័និងកិច្ចគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដ៏មានសារះសំខាន់»។

ឱកាសនោះដែរ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា មានប្រសាសន៍ថា ស្ត្រីពិតជាអាចជម្រុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យបានខ្លាំងក្លាបន្ថែមទៀត លោកស្រី បន្ថែមថាក្រោមការដឹកនាំឈ្លាសវៃ សម្តេចតេជោ បានដាក់ចេញផែនការអភិវឌ្ឍ២០១៩~២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់យេនឌ័និងកិច្ចគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព ក្នុងន័យចូលរួមចំណែកដ៏សំខាន់ពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ។

ក្នុងនោះដែរលោកស្រី ញូង ចរិយាបានណែនាំដល់បងប្អូនស្រ្តីទាំងអស់បន្តជួយគាំ ទ្រស្រ្តីឲ្យទទួលបានឱកាសបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានពេញលេញក្នុងសង្គមព្រោះស្រ្តីនិងបុរសពិតជាដៃគូមានសារៈសំខាន់ និងសូមឲ្យស្រ្តីពង្រឹងសមត្ថភាព ជំនាញបន្ថែមទៀតដើម្បីចូលរួមគ្រប់កិច្ចការសង្គម ព្រមទាំងចេះសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ថែមទៀតដើម្បីសង្គមជាតិរបស់យើងផងដែរ៕

You may have missed