Wed. Jun 4th, 2025

ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចចម្រុះក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកម៉ាង សុីណេតអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤វិច្ឆិកា២០១៩ បានឃាត់ខ្លួនជនសង្សយ័ចំនួន១៦នាក់ ក្នុងប្រតិបត្តិការដែលអជ្ញាធរអះអាងថា ជាការបង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លីនៅ ភូមិគគីឃុំបិតត្រាំងស្រុកព្រៃនប់(ពយម៉ាចូវ) ។ សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្សយ័ពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣វិច្ឆិកា២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀតដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហឹង្សា ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខ្លះទៀតផង ហើយភ្លាមៗ ក្រោយឃាត់ខ្លួន ជនសង្សយ័ទាំង១៦នាក់ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមវេលាថ្ងៃត្រង់ថៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីជនសង្សយ័ទាំង១៦នាក់នោះ ថាមានប៉ុន្មាននាក់ដែលអាចជាប់ទោសទណ្ឌ័និងប៉ុន្មាននាក់អាចនឹងដោះលែងវិញ ឬយ៉ាងណានោះទេ ដោយរង់ចាំការស្រាវជ្រាវនិងសាកសួរបញ្ចប់៕