

ក្រោយពីមានលិខិតសំណូមពររបស់ប្រជាពលរដ្ឋដែលបានផ្តិតមេដៃជាង១០០នាក់ប្តឹងទៅលោកអភិបាលខេត្តសុំដកលោកតុបឆានមេភូមិទ្រាត្បូងក្នុងឃុំស្រែថ្មីស្រុករលាប្អៀរកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ។
កាលពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៩ ក្រុមការងារអាជ្ញាធរស្រុករលាប្អៀរ ដឹកនាំដោយលោក សោមវឺនប្រធានក្រុមប្រឹក្សាស្រុកនិងលោកសេងវិចិត្រអភិបាលរងស្រុកបានចុះមកប្រជុំជាមួយប្រជាពលរដ្ឋភូមិទ្រាត្បូងជាង២០០នាក់នៅក្នុងសាលាបុណ្យភូមិទ្រាត្បូងដើម្បីដោះស្រាយសំណូមខាងលើនេះ។
នៅក្នុងនិតិវិធីប្រជុំដោះស្រា យនេះដែត លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ថា៖នៅក្នុងរឿងនេះអាជ្ញាធរស្រុកបានទទួលលិខិតពីប្រជាពលរដ្ឋភូមិទ្រាត្រូងចំនួន២ច្បាប់គឺ៖ លិខិតទី១ប្រជាពលរដ្ឋចំនួន១០២នាក់ សុំដកមេភូមិបច្ចុប្បន្នចេញ ។
ចំណែកលិខិតទី២គឺប្រជាពលរដ្ឋចំនួន៣០២នាក់នផ្តិតមេដៃគាំទ្រមិនឱ្យដកមេភូមិនោះចេញ។ដូច្នេះក្នុងនិតិវិធីនេះលោកអភិបាលរងស្រុកបានចុចឈ្មោះហៅតំណាងប្រជាពលរដ្ឋចំនួន៥នាក់ដែលបានផ្តិតមេដៃសុំដកមេភូមិឱ្យឡើងបញ្ចេញយោបល់ពីកំហុសឆ្គងរបស់លោកមេភូមិដែលខ្លួនមិនពេញចិត្ត។
ក្នុងពេលនោះពលរដ្ឋបានលើកឡើងថា៖ការបម្រើប្រជាពលរដ្ឋកន្លងមកលោកមេភូមិបានប្រើពាក្យអសុរជេរប្រមាថ,ពិសេសចំពោះសេវាសាធារណៈគឺលោកមេភូមិបច្ចុប្បន្ននេះយកថ្លៃហួសហេតុដូចជាស៊ីញ៉េលក់ដីធ្លីតែត្រឹមតម្លៃ៣ពាន់ដុល្លារឱ្យសេវា៥០ដុល្លារមិនយកទេ។គឺទារយក១០០ដុល្លារនិងបានប្តឹងប្រជាជនខ្លួនឯងទៅតុលាការរឿងដីធ្លីដែលមិនស័ក្កសមជាម៉ែឪរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឡើយ ។
ចំពោះការប្រើប្រាស់ពាក្យអសុរសគឺកើតមានទៅវិញទៅមកពេលភាគីម្ខាងមើលងាយមកលើរូបលោកជាអាជ្ញាធរភូមិ ចំពោះការប្តឹងឡើងតុលាការ គឺលោកប្តឹងបុគ្គលតែមួយប៉ុណ្ណោះ ដែលជេរ ប្រមាថលោកក្នុងពេលដោះ ស្រាយទំនាស់រឿងដីផ្លូវសាធារណៈ ។
និតិវិធីចុងក្រោយគឺក្រុមការងារបានឯកភាពជាមួយប្រជាពលរដ្ឋធ្វើការបោះឆ្នោតដើម្បីសម្រេចជាចុងក្រោយឆ្នោតដោយកំណត់អ្នកគូសសញ្ញាធិចគឺជាអ្នកសុំដកលោកមេភូមិនិងអ្នកគូសសញ្ញាខ្វែងគឺជាអ្នកគាំទ្ររក្សារទុកលោកមេភូមិដដែល ។
ចំណែកលទ្ធផលនៃការបោះឬគឺ៖ប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតចំនួន១៤៦នាក់ក្នុងនោះអ្នកគាំទ្ររក្សារទុកលោកតុបឆានជាមេភូមិមានចំនួន១១៦នាក់។ឯអ្នកសុំដកចេញពីមេភូមិមានចំនួនតែ៣០នាក់ប៉ុណ្ណោះ។
លោកសេងវិចិត្រអភិបាលរងស្រុករលាប្អៀរបានប្រកាសអោយលោកតុបឆាននៅបន្តតំណែងជាមេភូមិទ្រាត្បូងបន្តទៀត។ក្នុងនាមអាជ្ញាធរស្រុកសំណូមពរដល់លោកតុបឆានត្រូវតែកែប្រែរាល់កំហុសឆ្គងដែលធ្លាប់មានកន្លងមកទើបលោករក្សាតំណែងជាមេភូមិនេះបានយូរអង្វែង៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់