ខេត្តព្រះវិហារ-(ជ្រុងមួយនៃសោកនាដកម្ម) សមត្ថកិច្ចអោយបណ្តាញផ្សព្វផ្សាយដឹងថា ក្មេងស្រីតូចម្នាក់បានលង់ទឹកពាងក្បែរផ្ទះ ស្លាប់បាត់បង់ជីវិត ក្រោយពេលម្តាយក្មេងស្រីជនរងគ្រោះជាប់រវល់ក្នុងផ្ទះមួយបព្រិចភ្នែក ទុកក្មេងរងគ្រោះនៅម្នាក់ឯង ពេលចេញមកវិញ ឃើញក្មេងរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ មិនអាចជួយសង្គ្រោះបានទេ។ សោកនាដកម្មដែលគួរអោយសោកស្តាយនេះ កើតឡើងនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល