Mon. Apr 29th, 2024

សម្តេច ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បានលើកឡើង​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​នេះការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​សញ្ញា​មិន​ល្អហើយ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ជួយ​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។សម្តេចស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អះអាង​នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា​នេះ ថា​ និន្នាការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​សញ្ញា​មិន​ល្អ ហើយ​លោក​ក៏​ទទួល​ស្គាល់។ប្រសិន​បើ​មាន​ការ​រិះគន់​ថា​ចំណាត់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​រដ្ឋាភិបាល​បរាជ័យ​។ប៉ុន្តែ​សម្តេចស ខេងក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​គ្នា​ជា​មតិយោបល់ និង​គំនិត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​សារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ជា​បញ្ហា​រួមទាំង​អស់​គ្នា។​ ការ​អះអាង​របស់​សម្តេចធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក លើក​ទី១៤​ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​។យោង​តាម​របាយ​ការណ៍​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្នុង​រយៈ​ពេល​១០ ខែ​ឆ្នាំ​២០១៩​នេះ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ៣ ៤៥៣លើក កើន​ឡើង​៧៦១​លើក ឬ​ប្រមាណ​២៨ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ឆ្នាំ​២០១៨​។ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន ១​ ៦៦៥នាក់ កើន​ឡើង ១៥១នាក់ និង​ចំនួន​អ្នក​របួស​មាន​៥ ២១២​នាក់ កើន​ឡើង​១ ៣០៦​នាក់ ឬ​៣៣ភាគ​រយ ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​។ ក្នុង​របាយ​ការណ៍​ដដែល ឲ្យ​ដឹង​ថា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​កើន​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ, ខេត្ត​ព្រះសីហនុ, កណ្តាល, និង​ខេត្ត​កំពង់ស្ពឺ៕

You may have missed