ព័ត៍មានពីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ?????
ក្តៅៗព័ត៍មានដែលទទួលបានពីពលរដ្ឋប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការចាក់ដីលុបប្រឡាយសាធារណៈ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ដោយឡែកឡានដឹកដីទាំងនោះ គឺជារបស់ តាវែង ដែលប្រជាពលរដ្ឋប្រាប់ថា ជំនាញខាងបំផ្លាញផ្លូវ បើឡាន តាវែង បើកដឹកដីទៅតំបន់ណា ផ្លូវតំបន់នោះ នឹងខូចផ្លូវតែម្តង ។
ករណីនេះមិនដឹងថា អាជ្ញាធរខណ្ឌឬស្សីកែវ ទទួលជ្រាបហើយ ឬ នៅ ? ។
បើសិនបើអាជ្ញាធរខណ្ឌឬស្សីកែវបានដឹងហើយ សូមជួយបកស្រាយបំភ្លឺមកវិញផង ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មិនទាន់មានខាងអាជ្ញាធរពាក់ព័ន្ធណាបកស្រាយបំភ្លឺនៅឡើយទេ ។









More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល