ករណីមនុស្សស្លាប់ដោយសារផឹកគោជល់គាំងបេះដូង?
ខេត្តបាត់ដំបង,ស្រុកសង្កែ
នៅចំនុចក្រុមទី៧ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងមានករណីមនុស្សម្នាក់ដេកស្លាប់លើអង្រឹង
នៅម៉ោង២០.៣០ថ្ងៃទី២៥ខែវិច្ឆិកា.ឆ្នាំ២០១៩។
សាកសពជនរងគ្រោះមានឈ្មោះចន្ទ.យ៉ន់ អាយុ២៧ឆ្នាំភេទប្រុស់ រស់នៅក្រុមទី១៦ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង បំរើការងារជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះគឹម.ពិសីភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង០៦.៣០នាទីពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ភេទប្រុសអាយុ២៧ឆ្នាំជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួនដើរកាន់កំប៉ុងគោជល់(មួយកំប៉ុង)មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួនហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថាឈ្មោះយ៉ន់នេះស្លាប់ហើយបន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។សមត្ថកិច្ចរួមទាំងពេទ្យជំនាញបានចុះមកធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសាកសពសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង.សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំយកទៅធ្វើបុណ្យតាមប្រពៃណី។
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ