ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់ផ្លោងមួយទៀត ។យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងពីរចេញពីខេត្ត South Hamkyong ទៅកាន់សមុទ្រនៅភាគខាងកើតនៅម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង។ សេចក្ដីប្រកាសនេះមិនបានបញ្ជាក់ថាតើគ្រាប់ផ្លោងនេះហោះបានឆ្ងាយកម្រិតណាឬក៏ជាប្រភេទគ្រាប់ផ្លោងអ្វីនោះទេ។មន្ត្រីជប៉ុនបាននិយាយថាប្រទេសកូរ៉េខាងជើងទំនងជាសាកល្បងគ្រាប់មីស៊ីល ហើយគ្រាប់មីស៊ីលនោះទំនងជាមិនធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុននោះទេ។នេះគឺជាការសាកល្បងលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេលជិតមួយខែកន្លងមកនិងជាការសាកល្បងលើកទី១៣ តាំងពីដើមខែឧសភាមក។ការសាកល្បងនេះបានធ្វើឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការដាក់សម្ពាធមុនកាលបរិច្ឆេទផុតកំណត់នៅចុងឆ្នាំនេះចូលមកដល់ ដើម្បីឲ្យសហរដ្ឋអាមេរិកធ្វើសម្បទានបន្ថែមទៀតនៅក្នុងការចរចានុយក្លេអ៊ែរដែលជាប់គាំងនេះ។កាលពីខែមុន កូរ៉េខាងជើងបានដើរចេញពីការចរចានុយក្លេអ៊ែរកម្រិតការងារជាមួយនឹងសហរដ្ឋអាមេរិក ដោយរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាជាអ្នកធ្វើឲ្យការចរចានេះបរាជ័យ។ តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានថាខ្លួនអាចចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ៕

More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ