Skip to content
អភិបាលក្រុងឡុងដ៍លោក Sadiq Khanបានថ្កោលទោស«ការវាយប្រហារដ៏សែនអាក្រក់» កាលពីរសៀលថ្ងៃសុក្រ នៅលើស្ពាន London Bridge ដែលនៅក្នុងនោះជនម្នាក់ជាប់សង្ស័យជាអ្នកវាយប្រហារមានកាំបិតនិងពាក់អាវកាក់គ្រឿងផ្ទុះក្លែងក្លាយបានត្រូវបាញ់ស្លាប់ដោយប៉ូលិស។លោក Khan បាននិយាយបញ្ជាក់ថា មានមនុស្សមួយចំនួនបានត្រូវរបួសនៅក្នុងឧប្បត្តិហេតុនេះ។ លោកក៏បានបញ្ជាក់ដែរថា អ្នកនៅជិតទីនោះបានប្រឈមនឹងអ្នកធ្វើការវាយប្រហារនោះ ហើយបានចាប់ខ្លួនបុរសជាប់សង្ស័យនេះនៅមុនពួកប៉ូលិសមកដល់។ថ្លែងនៅខាងមុខការិយាល័យ Scotland Yard កាលពីថ្ងៃសុក្រ លោក Khan បានអំពាវនាវដល់អ្នករស់នៅទីក្រុងឡុងដ៍ឱ្យរួបរួមគ្នាក្នុងការប្រឈមនឹងភេរវកម្ម។លោកបាននិយាយថា «ពួកជនទាំងឡាយណាដែលស្វះស្វែងវាយប្រហារយើង និងបំបែកបំបាក់យើងនឹងគ្មានជោគជ័យជាដាច់ខាត»។លោក Khan ក៏បានសរសើរពួកជនស៊ីវិលដែលបានប្រឈមនឹងជនជាប់សង្ស័យនោះនិងពួកអ្នកឆ្លើយតបដំបូងដល់ឧប្បត្តិហេតុនេះដោយលោកបានកត់សម្គាល់ថា «ពួកគេបានរត់ទៅរកគ្រោះថ្នាក់» ហើយលោកបានហៅពួកគេថាជា មនុស្សល្អប្រសើរបំផុតរបស់មនុស្សជាតិ។ពួកប៉ូលិសក្រុងឡុងដ៍បាននិយាយថា ពួកគេបានកំណត់ថា ឧប្បត្តិហេតុនេះជាការវាយប្រហារភេរវកម្ម។លោក Neil Basu ឧបការីស្នងការប៉ូលិសបានបញ្ជាក់ថា ប៉ូលិសបានបាញ់សម្លាប់ជនសង្ស័យនេះមែន ។ក៏ប៉ុន្តែមិនបានបញ្ជាក់អំពីហេតុផលដែលនាំឱ្យជននេះប្រើកាំបិតចាក់មនុស្សឯទៀតៗទេ។ពួកមន្ត្រីអង់គ្លេសបានលើកទឹកចិត្តពួកសាធារណជនឱ្យចៀសវាងកុំទៅកន្លែងកើតហេតុនេះ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ